Skip to main content

local-nav3

2022 ព័ត៌មាន អ្នកប​ោះប​្នោត

សំណួរទី4

តើអ្នកយល់ព្រមលើច្បាប់ដែលសង្ខេបខាងក្រោម ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត និងព្រឹទ្ធ​សភា​នៅថ្ងៃទី26 ខែឧសភា ឆ្នាំ2022 ដែរឬទេ?

សេចក្ដីសង្ខេប

ច្បាប់នេះអនុញ្ញាតឱ្យ អ្នករស់នៅរដ្ឋ ម៉ាសាជូសេត (Massachusetts) ដែលមិនអាចផ្តល់ភស្តុតា​ងនៃវត្តមាន​ស្របច្បាប់​នៅក្នុងសហរដ្ឋអាមេរិក ទទួលបានប័ណ្ណបើកបរស្តង់ដា (Standard Driver’s License​) ឬ លិខិតអនុញ្ញាតរបស់អ្នកសិក្សា (Learner’s Permit) ប្រសិន​បើពួកគេបំពេញតាមលក្ខណៈសម្បត្តិផ្សេងទៀតទាំងអស់ សម្រាប់អាជ្ញាប័ណ្ណស្តង់ដា ឬលិខិត​អនុញ្ញាត​របស់អ្នកសិក្សា រួមទាំងការធ្វើតេស្ត[បើកបរនៅលើផ្លូវ] និងការធានារ៉ាប់រង និងផ្តល់ភស្តុតាងជាអត្តសញ្ញាណ ថ្ងៃខែឆ្នាំកំណើត និងទីលំនៅ របស់ពួកគេ។ ច្បាប់ចែងថា នៅពេលដំណើរការដាក់ពាក្យសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតរបស់អ្នកសិក្សា ឬការចុះបញ្ជីយានយន្ត មន្ត្រីទទួលបន្ទុកចុះយានយន្ដមិនអាចសួរ អំពីការបង្កើតកំណត់ត្រា អំពីសញ្ជាតិ ឬស្ថានភាពអន្តោប្រវេសន៍ របស់អ្នកដាក់ពាក្យសុំបានទេ លើកលែងតែករណីតម្រូវដោយច្បាប់។ ច្បាប់នេះមិនអនុញ្ញា​ត​ឱ្យបុគ្គល ដែ​លមិនអាចផ្តល់ភស្តុតាង នៃការរស់នៅស្រប​ច្បាប់ នៅក្នុងសហរដ្ឋ​អាមេរិក ឱ្យទទួលបានអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណបើកបរ (REAL ID) ពិតប្រាកដនោះទេ។

ដើម្បីបញ្ជាក់អត្តសញ្ញាណ និងថ្ងៃខែឆ្នាំកំណើត ច្បាប់តម្រូវឱ្យអ្នកដាក់ពាក្យសុំ​បង្ហាញឯកសារ​យ៉ាង​តិចចំនួន 2 ដែលមួយក្នុងចំណោមប្រភេទឯកសារនីមួយៗ មានដូចតទៅ៖ (1) លិខិតឆ្លងដែន​បរទេស​ដែល​មានសុពលភាពមិនទាន់ផុតកំណត់ ឬឯកសារអត្តសញ្ញាណកុងស៊ុលដែលមានសុពលភាពមិនទាន់ផុតកំណត់ និង (2)ប័ណ្ណបើកបរដែលមានសុពលភាពមិនទាន់ផុតកំណត់ ពីរដ្ឋ ឬទឹកដីណាមួយ របស់សហរដ្ឋអាមេរិក ច្បាប់ចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្រកំណើតដែលមានសុពលភាពមិនទាន់ផុតកំណត់ អត្តសញ្ញាណប័ណ្ណសញ្ជាតិបរទេសដែល​មានសុពលភាពមិនទាន់ផុត​កំណត់ ប័ណ្ណបើក​ប​រ​​បរទេស​ដែលមានសុពលភាពមិនទាន់ផុតកំណត់ ឬសំបុត្រអាពាហ៍​ពិពាហ៍ ឬដីការសម្រេចលែងលះ​ដែលបានចេញ ដោយរដ្ឋ ឬដែនដីណាមួយនៃសហរដ្ឋអាមេរិក។ ឯកសារមួយក្នុងចំណោមឯកសារ ដែលបង្ហាញដោយអ្នកដាក់ពាក្យត្រូវតែមានរូបថត ហើយមួយសន្លឹក​ត្រូវ​តែ​បញ្ចូល​ថ្ងៃខែឆ្នាំកំណើត។ រាល់ឯកសារដែលមិនមែនជាភាសាអង់គ្លេស​ត្រូវតែភ្ជាប់មកជាមួយការបកប្រែ​ដែលមានការបញ្ជាក់។ មន្ត្រីទទួលបន្ទុកចុះបញ្ជី​ អាចពិនិត្យឡើងវិញនូវឯកសារទាំងឡាយដែលចេញ​ដោយ​ប្រទេស​មួយផ្សេងទៀត ដើម្បីកំណត់ថា តើពួកវា(ឯកសារ)អាចត្រូវបានប្រើជា​ភស្តុតាង​នៃអត្តសញ្ញាណ ឬថ្ងៃខែឆ្នាំកំណើត បានឬទេ។

ច្បាប់តម្រូវឱ្យអ្នកដាក់ពាក្យសុំប័ណ្ណបើកបរ ឬលិខិតអនុញ្ញាតរបស់អ្នកសិក្សា ត្រូវបញ្ជាក់ថា អាជ្ញាប័​ណ្ណរបស់ពួកគេមិនត្រូវបានព្យួរ ឬដកហូតនៅក្នុងរដ្ឋ ប្រទេស ឬយុត្តាធិការណាមួយផ្សេងទៀត ក្រោមដោយមូលហេតុនៃការរងគ្រោះ និងការពិន័យនៃការភូតកុហក(ផ្ដល់សក្ខីកម្មក្លែងក្លាយ) ។

ច្បាប់កំណត់ថា ព័ត៌មានដែលផ្តល់ដោយ ឬទាក់ទងនឹងអ្នកដាក់ពាក្យសុំ ឬអ្នកកាន់អាជ្ញាប័ណ្ណ​ណាមួយ​នឹងមិនមែនជាកំណត់ត្រាសាធារណៈ ហើយមិនត្រូវបង្ហាញឡើយ លើកលែងតែករណីតម្រូវ​ដោយ​ច្បាប់សហព័ន្ធ ឬ តាមការអនុញ្ញាតដោយ បទប្បញ្ញត្តិអំពីមន្រ្ដីទទួលបន្ទុកផ្នែកច្បាប់ប្រចាំរដ្ឋ (Attorney​ General Regulations) និងលើកលែងតែសម្រាប់គោលបំណង នៃការធានារ៉ាប់រងយានយន្ដ​។

ច្បាប់នេះណែនាំអ្នកចុះបញ្ជីយានយន្តឱ្យបង្កើតបទប្បញ្ញត្តិទាក់ទងនឹងឯកសារដែលត្រូវការរបស់ពលរដ្ឋសហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតដែលផ្តល់ភស្តុតាងនៃវត្តមាន ស្របច្បាប់ជាមួយនឹងពាក្យសុំអាជ្ញាប័ណ្ណរបស់ពួកគេ។

ច្បាប់នេះក៏តម្រូវឱ្យមន្ដ្រីទទួលបន្ទុកចុះបញ្ជី និងលេខាធិការនៃរដ្ឋ Commonwealth បង្កើតនីតិវិធី និងបទប្បញ្ញត្តិនានា ដើម្បីធានាថា អ្នកដាក់ពាក្យសុំប័ណ្ណបើកបរស្តង់ដា ឬលិខិតអនុញ្ញាតរបស់អ្នកសិក្សា ដែ​លមិនផ្តល់ភស្តុតាង នៃវត្តមានស្របច្បាប់នឹងមិនត្រូវបានចុះឈ្មោះដោយ​ស្វ័យប្រវត្តិ​ដើម្បីបោះឆ្នោត​ឡើយ​។

ច្បាប់នេះចូលជាធរមាននៅថ្ងៃទី1 ខែកក្កដា ឆ្នាំ2023។

សេចក្តីថ្លែងការណ៍ អំពីការទទួលយក/ការបដិសេធ

ការបោះឆ្នោតទទួលយក (YES VOTE) នឹងរក្សាច្បាប់នេះ ដែល[ច្បាប់នេះ]នឹងអនុញ្ញាតឱ្យអ្នករស់នៅរដ្ឋ ម៉ាសាជូសេត ដែលមិនអាចផ្តល់ភស្តុតាងនៃការរស់នៅដោយស្របច្បាប់ នៅក្នុងសហរដ្ឋអាមេរិក ទទួលបា​ន​ប័ណ្ណបើកបរ ឬលិខិតអនុញ្ញាត ប្រសិនបើពួកគេបំពេញតាមតម្រូវការផ្សេង​ទៀតសម្រាប់​ការស្នើសុំ​ប័ណ្ណបើកបរ ឬលិខិតអនុញ្ញាត។

ការបោះឆ្នោតបដិសេធ (NO VOTE) នឹងលុបចោលច្បាប់នេះ។

អំណះអំណាង​

ដូចបាន​ចែង​ដោយ​ច្បាប់​ ទឡ្ហីករណ៍​ 150 ពាក្យ ត្រូវ​សរសេរ​ដោយ​ ដោយ​អ្នកគាំ​ទ្រ និង អ្នក​បដិសេធ​លើ សំណួរ​នីមួយៗ និង​ឆ្លុះ​បញ្ចាំង​ពី ទស្សនៈ​របស់​ពួកគេ​។​ ខំមិនវែលនៃ ​រដ្ឋ​​ម៉ាសាជូសេត ពុំ​បាន​គាំ​ទ្រ​ចំពោះ​ ទឡ្ហីករណ៍​ទាំង​នេះទេ ហើយ​ក៏ មិនបញ្ជាក់ពីការ​ពិត​ ឬ ភាព​ត្រឹម​ត្រូវ​ច្បាស់លាស់​នៃ សេចក្ដីថ្លែងការ​ដែល​បាន​ធ្វើឡើង​នៅក្នុង ទឡ្ហីករណ៍​​ទាំង​នេះ​ដែរ​។ ឈ្មោះ​របស់ បុគ្គល និង ​ស្ថាប័ន​ដែល​ បានសរសេរ​សេចក្ដីថ្លែងការនីមួយៗ​ និង​មតិយោបល់​ ជាលាយលក្ខណ៍​អក្សរ​ណាមួយ​ពី​អ្នក​ដទៃ​ផ្សេង​ទៀត​ អំពី​សេចក្ដី​ថ្លែងការ​ណ៍​នីមួយ​ៗ​ ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយាល័យ លេខាធិការ
ខំមិនវែល​។​

បោះ​ឆ្នោត​គាំ​ទ្រ​៖ ការបោះឆ្នោតគាំទ្រ​នឹង​រក្សា​ទុក​ច្បាប់​ដែល​អនុញ្ញាត​ឲ្យអ្នក​បើកបរគ្រប់រូប​នៅក្នុង​រដ្ឋ​ម៉ាសាជូសេត​ ទទួលបានការ​វាយ​តម្លៃ​សមស្រប​សម្រាប់​ប័ណ្ណបើកបរ​ (ដោយ​ផ្តល់ភស្តុតាងបញ្ជា​ក់អត្តសញ្ញាណ ថ្ងៃ​ខែឆ្នាំកំណើត​ និង​ការស្នាក់នៅ​) ជាប់ការ​ធ្វើតេស្ត​ដែលចាំបាច់ និង​ទិញ​ធានារ៉ាប់រង​ ដោយមិនគិត​ពី​ស្ថានភាព​អន្តោប្រវេសន៍​នោះទេ​។

ការបោះឆ្នោត​គាំទ្រ​មានន័យថា​ ផ្លូវ​កាន់​តែ​មានសុវត្ថិភាព និងមាន​មធ្យោបាយ​កាន់​តែ​ល្អប្រសើរ​សម្រាប់​ផ្នែក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ធ្វើកិច្ច​ការរបស់ពួកគេ​។ នៅក្នុងរដ្ឋ​ទាំង​ 17 ដែល​មាន​​ច្បាប់ប្រហាក់ប្រហែលនេះ ការអនុវត្តច្បាប់​នោះ​បាននាំ​មកនូវ​ការ​ថយចុះ​ចំនួនអ្នក​បើកបរ​ដែលគ្មានការធានារ៉ាប់រង​ និង​គ្រោះ​ថ្នាក់​ប៉ះទង្គិច​គ្នា​រួច​រត់​គេចខ្លួន​។ នោះ​ជាមូលហេតុ​ដែល​វិធានការ​នេះ​ត្រូវ​បាន​យល់ស្រប​ដោយ​មន្ត្រីពង្រឹងការអនុវត្តច្បាប់​ជាង​ 60 រូប​ទូទាំង​រដ្ឋ​ ដែល​ភាគ​ច្រើន​រួមមាន តម្រួត​ប្រចាំ​តំបន់ មេធាវីមណ្ឌល​ និង​នាយប៉ូលីស​សរុប​ 42 រូបនៅក្នុង​សមាគម​នាយប៉ូលីស​ប្រចាំ​ទី​ក្រុង​ធំៗ​នៅក្នុង​រដ្ឋ​ម៉ាសា​ជូសេត​។

ការបោះឆ្នោត​គាំទ្រ​ ជួយ​ឲ្យ​គ្រួសារ​និង​បុគ្គលិក​ ដោយធានាបានថា​ពួកគេ​អាច​បើកបរ​យ៉ាង​ស្រប​​ច្បាប់​ទៅកាន់​សាលារៀន​​និង​កន្លែង​ធ្វើការ។ ​សមហេតុផល​សម្រាប់ពួកយើង​ទាំង​អស់គ្នា​។​

នេះគឺ​ជា​អ្វីដែល​ច្បាប់​នៅរដ្ឋ​ម៉ាសា​ជូសេត​បានចែង​ ហើយការបោះឆ្នោត​គាំទ្រ​នឹង​រក្សា​ទុកច្បាប់​នេះ​។

Franklin Soults
គាំទ្រ​លេខ​ 4 សម្រាប់​ផ្លូវកាន់តែ​មានសុវត្ថិភាព​​
P.O. Box 15 Readville, MA 02137
Saferroadsma.com

នៅក្នុង​សារ​បដិសេធ​​លើ​​សេចក្តី​ព្រៀង​ច្បាប់នេះ លោក​អភិបាល​ Charlie Baker បាន​ប្រកាស​​ថា​ ការិយាល័យ​ចុះ​បញ្ជី​យានយន្ត​​មិនមាន​សមត្ថភាព​ ឬ​ជំនាញ​ដែលចាំបាច់​ដើម្បី​ផ្ទៀង​ផ្ទាត់ឯកសារ​​ពី​ប្រទេស​ផ្សេងៗ​ទៀត​នោះ​ទេ និង​បញ្ជាក់​ថា ប្រសិនបើ​សេចក្តីព្រៀង​ច្បាប់​នេះ​ក្លាយ​ជាច្បាប់​វិញនោះ​ ​ប័ណ្ណ​បើកបរ​ក្នុងរដ្ឋ​ម៉ាសាជូសេត​ នឹងលែ​ងបញ្ជាក់​អះអាង​ថា ​បុគ្គល​ម្នាក់ជាមនុស្ស​ដែល​ពួកគេ​បញ្ជាក់ទទួលស្គាល់​ជា​នរណាតទៅទៀត​។

ម្យ៉ាង​ទៀត លោកអភិបាល​ Baker បញ្ជាក់ថា​ សេចក្តីព្រៀងច្បាប់​នេះ​ដាក់កំហិត​ជាក់លាក់​ទៅលើ​សមត្ថភាព​របស់​ការិយាល័យ​​ចុះ​បញ្ជី​​នោះ​នៅក្នុងការ​ចែករំលែក​ព័ត៌មានសញ្ជាតិ​​ទៅដល់​អង្គភាព​ដែល​ទទួល​ខុសត្រូវលើការធានា​ថា​មានតែ​ពលរដ្ឋ​ប៉ុណ្ណោះទើបអាច​ចុះ​ឈ្មោះ​​បោះឆ្នោ​ត​ និង​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​របស់​យើង​បាន​ ដែលនេះ​​អាច​​នាំ​មក​នូវ​លទ្ធភាព​កាន់​តែ​ខ្ពស់​ដល់ជន​ដែលមិនមែនជា​ពលរដ្ឋ​នៅក្នុងការ​ចុះ​ឈ្មោះបោះឆ្នោត។

សេចក្តី​ព្រៀងច្បាប់នេះ ពិត​ជា​មិន​មានយុត្តិធម៌ចំពោះ​អ្នក​ដែល​បាន​ចំណាយពេលធ្វើ​អន្តោប្រវេស​​ន៍​ចូល​មកកាន់​មហា​ប្រទេស​​​របស់​យើង​តាមរយៈមធ្យោបាយ​ស្របច្បាប់​នោះទេ​ និង​ធ្វើឲ្យ​​មានការ​ធ្លាក់ចុះ​គួរ​ឲ្យកត់សម្គាល់​នូវ​​សុវត្ថិភាព​សាធារណៈរបស់​អ្នករស់នៅ​ក្នុង​រដ្ឋ​ខំមិនវែល​។

យើង​សូមអំពាវនាវ​​ឲ្យ​មាន​ការបោះឆ្នោត​បដិសេធ​​សេចក្តី​ព្រៀងច្បាប់នេះ​។

John Milligan
ផ្នែក​យុត្តិធម៌និង​សុវត្ថិភាព​រដ្ឋ​ម៉ាសាជូសេត​ (Fair and Secure Massachusetts)
ប្រអប់សំបុត្រ​ប្រៃសណីយ៍​ 116
North Andover, MA 01845
781-819-3201។
FairandSecureMA.com